PROPERTY SEARCH

មួយណាល្អជាង? ទិញផ្ទះក្នុងពេលគម្រោងកំពុងសាងសង់ ឬគួរទិញបន្ត?

ការសម្រេចចិត្តទិញផ្ទះត្រូវបានចាត់ទុកថាជាការសម្រេចចិត្តមួយដ៏ធំធេងសម្រាប់មនុស្សម្នាក់ៗ។ ដូច្នេះយើងត្រូវការគិតគូរឲ្យបានល្អិតល្អន់ជាមុនសិនមុននឹងធ្វើការសម្រេចចិត្តដ៏សំខាន់មួយនេះ។ ជាពិសេស អ្នកដែលមិនធ្លាប់មានបទពិសោធន៍ទិញផ្ទះកន្លងមក ពោលគឺបទពិសោធន៍ថ្មីថ្មោងក្នុងការទិញដើម្បីស្នាក់នៅ ឬវិនិយោគ គួរធ្វើការត្រិះរិះពិចារណា និងស្វែងយល់ពីហេតុផលមួយចំនួនសិន ដើម្បីចៀសវាងការខាតបង់ និងវិប្បដិសារីនៅថ្ងៃក្រោយ។ មុននឹងធ្វើការថ្លឹងថ្លែងថាតើ អ្នកគួរសម្រេចចិត្តទិញផ្ទះកំឡុងពេលគម្រោងកំពុងសាងសង់ឬគួរទិញបន្តពីម្ចាស់ផ្ទះមួយទៀត មកស្វែងយល់ឲ្យកាន់តែសុីជម្រៅពីភាពខុសគ្នារវាងការទិញផ្ទះកំឡុងពេលគម្រោងកំពុងសាងសង់ និងការទិញផ្ទះតពីម្ចាស់មួយទៀតជាមុនសិន។ ការទិញអចលនទ្រព្យដូចជាផ្ទះ ឬខុនដូក្នុងដំណាក់កាលគម្រោងកំពុងសាងសង់នោះមានន័យថា អ្នកធ្វើការទិញពីអ្នកអភិវឌ្ឍន៍ឬម្ចាស់គម្រោងផ្ទាល់តែម្ដង ប៉ុន្តែអ្នកមិនទាន់អាចរើឥវ៉ាន់ចូលទៅនៅបានភ្លាមៗនោះទេ ដោយគម្រោងនីមួយៗអាចចំណាយពេលពី២-៥ឆ្នាំដើម្បីបញ្ចប់ដំណើរការសាងសង់។ ដោយឡែក សម្រាប់ការទិញផ្ទះឬខុនដូដែលដាក់លក់ឡើងវិញ មានន័យថាអ្នកធ្វើការទិញបន្តពីម្ចាស់ដែលមានគេហដ្ឋានសាងសង់រួចជាស្រេច …

Read More

សួននេះ មើលមួយភ្លែតច្រឡំសួននៅបរទេស!​

សាកស្រមៃទៅមើលថា ប្រសិនជាពេលចុងសប្តាហ៍ ឬក្រោយសម្រាកពីការងារ មានសួនច្បារដ៏ធំអមដោយរុក្ខជាតិបៃតងតូចធំ មានម្លប់ត្រឈឹងត្រឈៃ និងមានមុខងារច្រើនបែប ច្រើនសណ្ឋាន អាចឲ្យយើងអាំងសាច់ ឬញ៉ាំអាហារពិកនិកក្រោមម្លប់ឈើ មានកន្លែងថតរូបស្អាតៗ ប្លែកៗដូចនៅស្រុកគេ អាចបណ្តើរសត្វចិញ្ចឹម(សុនខ)ដ៏គួរឲ្យស្រឡាញ់របស់យើងក៏បាន មានកន្លែងសម្រាប់ក្មេងៗលេងទៀត ហើយកាន់តែពិសេសជាងនេះ គឺយើងមិនចាំបាច់ចំណាយថវិកាសូម្បីតែមួយសេនសម្រាប់ការចូលទៅលេង។ ប្រសិនជាមានមែន មិនដឹងជាល្អយ៉ាងណាទេ! មែនអត់? អញ្ចឹង! សូមឈប់ស្រមៃទៀតទៅ! យើងសូមណែនាំសួនមួយនេះ ដែលអាចបំពេញរាល់តម្រូវការរបស់លោកអ្នកយ៉ាងសម្បូរបែប …

Read More

គម្រោងទាំងនេះនឹងប្រែក្លាយមុខមាត់ខេត្តសៀមរាបឲ្យក្លាយជាទិសដៅវិនិយោគដ៏មានសក្តានុពល

ខេត្ត​សៀមរាប​ត្រូវបានគេចាត់​ទុកថា​ ជាគោលដៅទេសចរណ៍ដ៏ល្អបំផុត​មួយក្នុងពិភពលោក ដែល​ខេត្ត​នេះ​បានទាក់ទាញភ្ញៀវទេសចរណ៍​ជាតិ និង​អន្តរជាតិ​រាប់លាននាក់ជារៀងរាល់​ឆ្នាំ​ មុន​វត្តមាន​របស់​ជំងឺ​រាតត្បាត​កូវីដ​១៩។ សៀមរាប​សម្បូរ​ទៅ​ដោយ​ភោគផល​ធម្មជាតិ​ មានបឹងទន្លេសាបដែល​ជា​បឹងទឹកសាបដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍​ ព្រៃ​ ភ្នំ​ ប្រាង្គ​ប្រាសាទ​ជា​ច្រើន​ដែល​ជា​កេរ្តិ៍​ដំណែល​មិន​អាច​កាត់​ថ្លៃ​បាន​ពី​បុព្វបុរស​ខ្មែរ​ អគារ​ដែល​បន្សល់​ទុក​តាំង​ពី​សម័យ​អាណានិគម​បារាំង​ សារមន្ទីរ​ ឧទ្យានវប្បធម៌​ ​និង​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ និង​កែ​ច្នៃ​ជា​ច្រើនទៀត។ លើសពីនេះ សៀមរាប បាននិងកំពុងប្រែក្លាយជាទិសដៅវិនិយោគដ៏មានសក្តានុពលខ្លាំងក្លាបន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តព្រះសីហនុដោយមានគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន ដូចជា៖     …

Read More

អគារដែលមានស្ថាបត្យកម្មដ៏ល្អឯកនេះ នឹងធ្វើឲ្យបរទេសស្គាល់ខ្មែរកាន់តែច្បាស់

បើយើងក្រឡេកទៅមើលសន្ទុះនៃការអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យរបស់បណ្តាប្រទេសមួយចំនួនស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ យើងសង្កេតឃើញថាមានវត្តមានរបស់អគារខ្ពស់ៗកប់ពពកជាច្រើន មានរចនាបថឡូយឆាយ ស៊ីវិល័យ និងទាន់សម័យ រំលេចទៅដោយភ្លើងពណ៌ដ៏ស្រស់ឆើតឆាយ គួរឲ្យចង់គយគន់ក្នុងពេលរាត្រី។ ជាក់ស្តែង អគារមួយចំនួននោះបាន និងកំពុងប្រែក្លាយតំបន់ ឬទីតាំងខ្លះក្នុងបណ្តាប្រទេសទាំងនោះជាទិសដៅសម្គាល់នៃតំបន់ទេសចរណ៍ដ៏មានសក្តានុពលដែលមិនអាចរំលងបាន។ ឧទាហរណ៍ដូចជាអគារមួយចំនួនដែលយើងអាចនឹងធ្លាប់បានស្គាល់កន្លងមករួមមាន Marina Bay Sands របស់សិង្ហបុរី Petronas Tower របស់ម៉ាឡេស៊ី King Power Mahanakhon …

Read More