ហេតុអ្វីបានជា ឆ្នាំ២០២៣ គឺជាឱកាសល្អក្នុងការទិញអចលនទ្រព្យ??
“ក្នុងវិបត្តិតែងមានឱកាស” ជាឃ្លាដែលវិនិយោគិនភាគច្រើនតែងតែយកមកប្រើ និងចាប់ផ្ដើមប្រមូលទិញដីទុក ដើម្បីលក់ចេញវិញខណៈពេលសេដ្ឋកិច្ចងើបឡើងវិញ។ ការសម្រេចចិត្តទិញអចលនវត្ថុអំឡុងពេលមានវិបត្តិសេដ្ឋកិច្ច គឺជាការសម្រេចចិត្តមួយដែលប្រថុយប្រថាន និងមានភាពតានតឹងខ្លាំងមែនទែន ពីព្រោះតម្រូវការនៃការទិញ និងជួលបច្ចុប្បន្នមានការធ្លាក់ចុះជាងមុន។ ចំណែកឯការរកចំណូលប្រចាំខែក៏មានការប្រែប្រួល ដែលវាជម្រុញឲ្យមានសន្ទុះនៃការលក់ចេញដីធ្លី រួមមាន បុរីកាន់តែច្រើនឡើង។ ដោយយោងទៅតាមរបាយការណ៍សិក្សា អំពីស្ថានភាពទីផ្សារអចលនវត្ថុឆ្នាំ2023 របស់ក្រុមហ៊ុនអចលនវត្ថុ ភ័ញធើ ប្រផឹធី បានបង្ហាញឲ្យឃើញថា ពេលនេះគឺជាឱកាសដ៏ល្អបំផុតក្នុងការវិនិយោគអចលនវត្ថុ សម្រាប់អ្នកដែលមានសុខភាពហិរញ្ញវត្ថុរឹងមាំ អាចទប់ទល់នឹងការប្រែប្រួលនៃប្រាក់ចំណូល …