គម្រោងទាំងនេះនឹងប្រែក្លាយមុខមាត់ខេត្តសៀមរាបឲ្យក្លាយជាទិសដៅវិនិយោគដ៏មានសក្តានុពល
ខេត្តសៀមរាបត្រូវបានគេចាត់ទុកថា ជាគោលដៅទេសចរណ៍ដ៏ល្អបំផុតមួយក្នុងពិភពលោក ដែលខេត្តនេះបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិរាប់លាននាក់ជារៀងរាល់ឆ្នាំ មុនវត្តមានរបស់ជំងឺរាតត្បាតកូវីដ១៩។ សៀមរាបសម្បូរទៅដោយភោគផលធម្មជាតិ មានបឹងទន្លេសាបដែលជាបឹងទឹកសាបដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍ ព្រៃ ភ្នំ ប្រាង្គប្រាសាទជាច្រើនដែលជាកេរ្តិ៍ដំណែលមិនអាចកាត់ថ្លៃបានពីបុព្វបុរសខ្មែរ អគារដែលបន្សល់ទុកតាំងពីសម័យអាណានិគមបារាំង សារមន្ទីរ ឧទ្យានវប្បធម៌ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងកែច្នៃជាច្រើនទៀត។ លើសពីនេះ សៀមរាប បាននិងកំពុងប្រែក្លាយជាទិសដៅវិនិយោគដ៏មានសក្តានុពលខ្លាំងក្លាបន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តព្រះសីហនុដោយមានគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន ដូចជា៖ …